ព្រះត្រៃបិដក ភាគ ១១
ទឹកលាងមុខ ក្រាលអាសនៈ ប្រគេនបបរ ប្រគេនទឹក ហើយទទួលយកភាជន៍ ហើយលាងទុកដាក់ ត្រូវសារអាសនៈចេញ បើទីនោះមានសម្រាម ត្រូវបោសចេញ បើឧបជ្ឈាយ៍ចង់ចូលទៅកាន់ស្រុក សទ្ធិវិហារិកត្រូវប្រគេនស្បង់ទៅលោក ត្រូវប្រគេនវត្ថពន្ធចង្កេះ តម្រួតឧត្តរាសង្គៈ និងសង្ឃាដិប្រគេន ត្រូវជូតបាត្រដែលទទឹក រួចហើយសឹមប្រគេន បើឧបជ្ឈាយ៍ចង់បានជាបច្ឆាសមណៈ ត្រូវបិទបាំងមណ្ឌលបី គឺស្លៀកឲ្យជាបរិមណ្ឌល ក្រវាត់វត្ថពន្ធចង្កេះ ឃ្លុំតម្រួតឧត្តរាសង្គៈ និងសង្ឃាដិ ពាក់ក្ឌុំ លាងបាត្រ ហើយកាន់យកទៅ ធ្វើជាបច្ឆាសមណៈចុះ មិនត្រូវដើរឆ្ងាយពេក មិនត្រូវដើរជិតពេក ត្រូវចាំទទួលរបស់ដែលគេដាក់ក្នុងបាត្ររបស់ឧបជ្ឈាយ៍ បើឧបជ្ឈាយ៍កំពុងនិយាយ មិនត្រូវនិយាយស្កាត់ បើឧបជ្ឈាយ៍និយាយពាក្យដែលជិតនឹងត្រូវអាបត្តិ ត្រូវហាម ត្រូវត្រឡប់ស្រូតមកមុន ហើយក្រាលអាសនៈចាំ ត្រូវដំកល់ទឹកសម្រាប់លាងជើង តាំងរងជើងដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង ត្រូវក្រោកទទួលបាត្រ និងចីវរ ត្រូវប្រគេនស្បង់បន្លាស់
ID: 636805715773615243
ទៅកាន់ទំព័រ៖