ព្រះត្រៃបិដក ភាគ ១១

ហើយ​ទទួលយក​ស្បង់​ដែល​ស្លៀក​មកវិញ​ ​ត្រូវ​សំដិល​ចីវរ​ក្នុង​កំ​ដៅ​ថ្ងៃមួយ​ស្របក់​ ​តែ​កុំ​ទុក​ចីវរ​យូរ​ពេក​ ​ត្រូវ​បត់​ចីវរ​កុំ​ឲ្យ​បាក់​ពាក់កណ្តាល​ ​ធ្វើ​វត្ថពន្ធ​ក្នុង​ផ្នត់​ចីវរ​ ​បើ​ឧបជ្ឈាយ៍​ចង់​ឆាន់​ ​ត្រូវ​បង្អោន​បិណ្ឌបាត​ចូល​ទៅ​ប្រគេន​ ​ត្រូវ​សួរ​ទឹក​ឆាន់​ ​ត្រូវ​ប្រគេន​ទឹក​ ​ហើយ​ទទួល​បាត្រ​ ​កាន់​ឲ្យ​ទាប​ស្រួល​ ​លាង​ ​ហើយ​ហាល​ក្នុង​កំ​ដៅ​ថ្ងៃមួយ​ស្របក់​ ​តែ​កុំ​ទុក​យូរ​ពេក​ ​ត្រូវ​ទុកដាក់​បាត្រ​ ​និង​ចីវរ​ ​មិន​ត្រូវ​ទុកបាត្រ​ក្នុង​ទី​មិន​ស្អាត​ ​ត្រូវ​ធ្វើ​ជាយ​ចីវរ​ខាងនាយ​ ​ឲ្យ​ជា​ផ្នត់​មក​ខាងអាយ​ ​ហើយ​សឹម​ទុកដាក់​ ​កាល​ឧបជ្ឈាយ៍​ក្រោក​ឡើង​ហើយ​ ​ត្រូវ​សារ​អាសនៈ​ចេញ​ ​ហើយ​រៀប​ទុកដាក់​ទឹក​ត្រជាក់​ ​ទឹក​ក្តៅ​ ​បើ​ឧបជ្ឈាយ៍​ចង់​ស្រង់ទឹក​ ​ត្រូវ​ចាត់ចែង​ទឹក​ស្រង់​ ​បើ​ឧបជ្ឈាយ៍​ចង់​ចូល​ទៅកាន់​ផ្ទះ​ជាទី​រក្សា​កាយ​ ​ត្រូវ​សូន្យ​គ្រឿង​លំអិត​ទុក​ ​ត្រូវ​លាយ​ដីស្អិត​ ​ត្រូវ​កាន់​យក​តាំង​សម្រាប់​ផ្ទះ​ជាទី​រក្សា​កាយ​ ​ដើរទៅ​ពី​ខាងក្រោយ​ឧបជ្ឈាយ៍​ ​ប្រគេន​តាំង​ហើយ​ ​ទទួលយក​ចីវរ​មក​ដាក់​ក្នុង​ទីសម​គួរ​ ​ត្រូវ​ប្រគេន​គ្រឿង​លំអិត​ ​ត្រូវ​ប្រគេន​ដីស្អិត​ ​បើស​ទ្ធិ​វិហារិក​អាច​នឹង​ចូល​ទៅកាន់​ផ្ទះ​ជាទី​រក្សា​កាយ​ ​ត្រូវ​លាបមុខ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636805716056041397
ទៅកាន់ទំព័រ៖