ព្រះត្រៃបិដក ភាគ ១១
ដោយដីស្អិត ហើយបិទបាំងពីមុខ ពីក្រោយ ហើយសឹមចូលទៅ មិនត្រូវអង្គុយជ្រៀតបៀតភិក្ខុជាថេរៈ មិនត្រូវហាមឃាត់ភិក្ខុខ្ចីដោយអាសនៈ ត្រូវធ្វើបរិកម្ម ដល់ឧបជ្ឈាយ៍ ក្នុងផ្ទះជាទីរក្សាកាយ កាលនឹងចេញមកវិញ ត្រូវបិទបាំងពីមុខ ពីក្រោយ រួចសឹមចេញមកពីផ្ទះជាទីរក្សាកាយ សូម្បីក្នុងទឹក ក៏ត្រូវធ្វើបរិកម្ម ដល់ឧបជ្ឈាយ៍ កាលសទ្ធិវិហារិកងូតរួចហើយ ត្រូវឡើងមកមុន ជូតខ្លួនឲ្យស្ងួតទឹក ហើយស្លៀកស្បង់ រួចសឹមជូតទឹកអំពីខ្លួនរបស់ឧបជ្ឈាយ៍ ត្រូវប្រគេនស្បង់សម្រាប់ស្លៀក ត្រូវប្រគេនសង្ឃាដិ ត្រូវនាំយកតាំងមកមុន ហើយក្រាលអាសនៈ ត្រូវដំកល់ទឹកលាងជើង តាំងរងជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង សទ្ធិវិហារិកត្រូវសួរឧបជ្ឈាយ៍ ដោយទឹកឆាន់ ត្រូវឲ្យឧបជ្ឈាយ៍បង្រៀនបាលី ត្រូវឲ្យឧបជ្ឈាយ៍បង្រៀនអដ្ឋកថា បើវិហារមានសម្រាម ត្រូវបោសសម្រាមចេញ កាលនឹងសំអាតវិហារ ត្រូវនាំយកបាត្រ និងចីវរចេញជាមុន ទៅទុកក្នុងទីដ៏សមគួរ កម្រាលសម្រាប់អង្គុយ ពូកនិងខ្នើយ គ្រែ តាំង ទ្រនាប់ជើងគ្រែ កន្ថោរសម្រាប់ស្តោះទឹកមាត់ ក្តារសម្រាប់ផ្អែក
ID: 636805716372439494
ទៅកាន់ទំព័រ៖