ព្រះត្រៃបិដក ភាគ ១១
កម្រាលផែនដី សទ្ធិវិហារិក ត្រូវនាំយកទៅទុកក្នុងទីដ៏សមគួរ បើវិហារមានគ្រឿងស្មុកស្មាញ មានសរសៃពីងពាងជាដើម ត្រូវបោសអំពីពិតានមកមុន ត្រូវជូតជ្រុងបង្អួច បើជញ្ជាំងដែលគេបរិកម្មដោយថ្នាំរួចហើយ ត្រឡប់ជាមានសៅហ្មង ត្រូវជ្រលក់កំណាត់សំពត់ពូត ហើយសឹមជូត ត្រូវជូតផ្ទៃដែលគេធ្វើដោយវត្ថុមានពណ៌ខ្មៅ បើផ្ទៃដែលគេមិនបានធ្វើ ត្រូវប្រស់ទឹក ហើយសឹមជូត កម្រាលផែនដី ទ្រនាប់ជើងគ្រែ គ្រែ តាំង ពូក ខ្នើយ កម្រាលសម្រាប់អង្គុយ កន្ថោរសម្រាប់ស្តោះទឹកមាត់ និងក្តារសម្រាប់ផ្អែក លុះសទ្ធិវិហារិកហាលរួចហើយ ត្រូវនាំយកទៅទុក ក្នុងទីដដែលវិញ ត្រូវទុកដាក់បាត្រ និងចីវរ បើខ្យល់ប្រកបដោយធូលី បក់មកពីទិសខាងកើត ពីទិសខាងលិច ពីទិសខាងជើង ពីទិសខាងត្បូង (ត្រូវបិទបង្អួចការពារខ្យល់) បើរដូវត្រជាក់ ត្រូវបើកបង្អួចក្នុងវេលាថ្ងៃ បិទក្នុងវេលាយប់ បើរដូវក្តៅ ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ បើកក្នុងវេលាយប់ បរិវេណ បន្ទប់ រោងឆាន់ រោងភ្លើង និងវច្ចកុដិ បើមានសម្រាម សទ្ធិវិហារិក ត្រូវបោសសម្រាមចេញ ត្រូវដំកល់ទឹកសម្រាប់ឆាន់ ដំកល់ទឹកសម្រាប់ប្រើប្រាស់
ID: 636805716659425909
ទៅកាន់ទំព័រ៖