ព្រះត្រៃបិដក ភាគ ១១

ត្រូវ​ចាក់ទឹក​ក្នុង​ក្អម​សម្រាប់​ជម្រះ​ ​បើ​ឧបជ្ឈាយ៍​ ​កើត​សេចក្តី​អផ្សុក​ ​ត្រូវ​ជួយ​រម្ងាប់​សេចក្តី​អផ្សុក​របស់​ឧបជ្ឈាយ៍​ ​ត្រូវ​ជួយ​បន្ទោបង់​សេចក្តី​សង្ស័យ​របស់​ឧបជ្ឈាយ៍​ ​ត្រូវ​ជួយ​ដោះ​ទិដ្ឋិ​របស់​ឧបជ្ឈាយ៍​ ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ដល់​ឧបជ្ឈាយ៍​ ​ដែល​ត្រូវ​គរុកាបត្តិ​ ​ដែល​គួរ​ដល់​មូលា​យ​បដិ​កស្ស​នៈ​ ​ដែល​គួរ​ដល់​មានត្ត​ ​ដែល​គួរ​ដល់​អព្ភាន​ ​បើ​សង្ឃ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ក្តី​ ​និ​យស្ស​កម្ម​ក្តី​ ​បព្វាជនីយ​កម្ម​ក្តី​ ​បដិ​សារ​ណី​យក​ម្ម​ក្តី​ ​ឧក្ខេ​បនី​យក​ម្ម​ក្តី​ ​សទ្ធិវិហារិក​ ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ត្រូវ​លាង​ចីវរ​របស់​ឧបជ្ឈាយ៍​ ​ត្រូវ​ធ្វើ​ចីវរ​របស់​ឧបជ្ឈាយ៍​ ​ត្រូវ​ស្ងោរ​គ្រឿង​ជ្រលក់​ ​ត្រូវ​ជ្រលក់ចីវរ​ ​ប្រែត្រឡប់​ឲ្យ​សព្វ​ល្អ​ ​មិន​ត្រូវ​ទទួល​បាត្រ​ ​ចីវរ​ ​បរិក្ខារ​ ​កោរសក់​ ​ធ្វើ​បរិកម្ម​ ​ធ្វើ​វេយ្យាវច្ចៈ​ ​ធ្វើជា​បច្ឆាសមណៈ​របស់​ភិក្ខុ​ឯទៀត​ ​មិន​ត្រូវឲ្យ​បិណ្ឌបាត​ ​ដល់​ភិក្ខុ​ណា​នីមួយ​ឡើយ​ ​មិនទាន់​លា​ឧបជ្ឈាយ៍​ ​មិន​ត្រូវ​ចូល​ទៅកាន់​ស្រុក​ ​មិន​ត្រូវ​ចូល​ទៅកាន់​ព្រៃស្មសាន​ ​មិន​ត្រូវ​ចៀសចេញ​ទៅកាន់​ទិស​ ​បើ​ឧបជ្ឈាយ៍​អាពាធ​ ​ត្រូវ​បម្រើ​ត្រាតែ​អស់ជីវិត​ ​នេះ​ជា​ ​ឧបជ្ឈាយវត្ត​ ​ដែល​ព្រះ​តថាគត​បាន​បញ្ញត្តទុក​ ​ចំពោះ​សទ្ធិវិហារិក​ទាំងឡាយ​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636805716941042016
ទៅកាន់ទំព័រ៖