ព្រះត្រៃបិដក ភាគ ១១
(រឿងព្រះអង្គទ្រង់បញ្ញត្តសទ្ធិវិហារិកវត្តថា) ឧបជ្ឈាយ៍ត្រូវសង្គ្រោះ អនុគ្រោះសទ្ធិវិហារិក ដោយដម្បូន្មាន ដោយពាក្យប្រដៅ ដោយបាលី ដោយអដ្ឋកថា ត្រូវឲ្យបាត្រ ឲ្យចីវរ ឲ្យបរិក្ខារ បើសទ្ធិវិហារិកមានជម្ងឺ ឧបជ្ឈាយ៍ត្រូវថែទាំ ឧបជ្ឈាយ៍មិនត្រូវធ្វើជាបច្ឆាសមណៈរបស់សទ្ធិវិហារិក ក្នុងឧបជ្ឈាយ៍វត្ត សទ្ធិវិហារិក ត្រូវប្រព្រឹត្តយ៉ាងណា សូម្បីក្នុងអាចរិយវត្ត អន្តេវាសិក ក៏ត្រូវប្រព្រឹត្តយ៉ាងនោះដែរ សទ្ធិវិហារិកវត្ត ឧបជ្ឈាយ៍ត្រូវប្រព្រឹត្តយ៉ាងណា អន្តេវាសិកវត្ត អាចារ្យត្រូវប្រព្រឹត្តយ៉ាងនោះដែរ។ ក្នុងខន្ធកៈនេះ មានរឿង១៩ មានវត្ត១៤ គឺ អាគន្តុកវត្ត១ អាវាសិកវត្ត១ គមិកវត្ត១ អនុមោទនាវត្ត១ ភត្តគ្គវត្ត១ បិណ្ឌបាតិកវត្ត១ អារញ្ញកវត្ត១ សេនាសនវត្ត១ ជន្តាឃរវត្ត១ វច្ចកុដិវត្ត១ ឧបជ្ឈាយវត្ត១ សទ្ធិវិហារិកវត្ត១
ID: 636805717195596576
ទៅកាន់ទំព័រ៖