ព្រះត្រៃបិដក ភាគ ១១
អាចរិយវត្ត១ អន្តេវាសិកវត្ត១ ភិក្ខុណាមិនបានញុំាងវត្តឲ្យពេញបរិបូណ៌ទេ សីលរបស់ភិក្ខុនោះក៏មិនពេញបរិបូណ៌ដែរ ភិក្ខុណាមានសីលមិនបរិសុទ្ធ ខ្សត់ប្រាជ្ញា ភិក្ខុនោះក៏មិនបាននូវឯកគ្គតាចិត្តឡើយ ភិក្ខុណាមានចិត្តរវើរវាយ មានអារម្មណ៍រាយមាយ ភិក្ខុនោះ នឹងមិនបានឃើញព្រះសទ្ធម្មដោយប្រពៃ កាលបើភិក្ខុណា មិនបានឃើញព្រះសទ្ធម្មហើយ ភិក្ខុនោះនឹងមិនបានរួចផុតចាកទុក្ខ។ ភិក្ខុណា បានញុំាងវត្តណានីមួយ ឲ្យពេញបរិបូណ៌ហើយសីលរបស់ភិក្ខុនោះក៏ពេញបរិបូណ៌ ភិក្ខុណាមានសីលបរិសុទ្ធ ប្រកបដោយប្រាជ្ញា ភិក្ខុនោះរមែងបានឯកគ្គតាចិត្ត
ID: 636805717469592248
ទៅកាន់ទំព័រ៖