ព្រះត្រៃបិដក ភាគ ១១

សៅហ្មង​ខ្លះ​។​ ​ពួក​សាវ័ក​ ​តែង​ដឹង​គ្រូ​នោះ​យ៉ាងនេះ​ថា​ ​គ្រូ​ដ៏​ចំរើន​នេះ​មាន​ធម្មទេសនា​មិន​បរិសុទ្ធ​ ​តែ​ប្តេជ្ញា​ថា​ ​អញ​មាន​ធម្មទេសនា​បរិសុទ្ធ​ខ្លះ​ ​ថា​ធម្មទេសនា​របស់​អញ​បរិសុទ្ធ​ផូរផង់​ ​ឥតមាន​សៅហ្មង​ខ្លះ​ ​ដូច្នេះ​ ​តែថា​បើ​យើង​ប្រាប់​ ​(​រឿង​នោះ​)​ ​ដល់​ពួក​គ្រហស្ថ​ ​គង់​លោក​មិន​គាប់ចិត្ត​ ​ក៏​រឿង​ណា​មិន​គាប់ចិត្ត​ដល់​លោក​ ​យើង​នឹង​សើរើ​រឿង​លោក​នោះ​ ​ដូចម្តេច​បាន​ ​ព្រោះ​លោក​កំពុង​រាប់អាន​ ​(​យើង​)​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​លោក​នឹង​ធ្វើ​កម្ម​ណា​ ​គង់​លោក​នឹង​ប្រាកដ​ ​ដោយ​កម្ម​នោះ​មិនខាន​។​ ​ម្នាល​មោគ្គល្លាន​ ​ពួក​សាវ័ក​ ​តែង​រក្សា​គ្រូ​បែបនេះ​ ​ដោយ​ធម្មទេសនា​។​ ​ឯ​គ្រូ​បែបនេះ​សោត​ ​តែង​នឹក​សង្ឃឹម​នូវ​ការ​រក្សា​ ​អំពី​ពួក​សាវ័ក​ដោយ​ធម្មទេសនា​។​
 [​១៩​]​ ​ម្នាល​មោគ្គល្លាន​ ​ពាក្យ​ដទៃ​នៅ​មាន​ទៀត​ ​គ្រូ​ពួក​មួយ​ក្នុង​លោក​នេះ​ ​មាន​វេយ្យាករណ៍​មិន​បរិសុទ្ធ​ ​តែ​ប្តេជ្ញា​ថា​ ​អញ​មាន​វេយ្យាករណ៍​បរិសុទ្ធ​ខ្លះ​ ​ថា​វេយ្យាករណ៍​ ​របស់​អញ​បរិសុទ្ធ​ផូរផង់​ ​ឥតមាន​សៅហ្មង​ខ្លះ​។​ ​ពួក​សាវ័ក​ ​តែង​ដឹង​គ្រូ​នោះ​យ៉ាងនេះ​ថា​ ​គ្រូ​ដ៏​ចំរើន​នេះ​ ​មាន​វេយ្យាករណ៍​មិន
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636805094065675583
ទៅកាន់ទំព័រ៖