ព្រះត្រៃបិដក ភាគ ១១

ភិក្ខុ​ណា​មានចិត្ត​មិន​រវើរវាយ​ ​មាន​អារម្មណ៍​តែមួយ​ ​ភិក្ខុ​នោះ​ ​នឹង​បានឃើញ​ច្បាស់​នូវ​ធម៌​ដោយ​ប្រពៃ​ ​កាលបើ​ឃើញច្បាស់​នូវ​ព្រះ​សទ្ធម្ម​ ​(​ដោយ​ប្រពៃ​ហើយ​)​ ​ភិក្ខុ​នោះ​នឹង​បាន​ផុត​ចាក​សេចក្តី​ទុក្ខ​។​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ដែល​ជា​បុត្ត​នៃ​ព្រះ​ជិនស្រី​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​ពិចារណា​ឃើញច្បាស់​នូវ​ឱវាទ​ ​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ​ ​គប្បី​បំពេញ​វត្ត​ឲ្យ​ពេញលេញ​ ​នឹង​បានសម្រេច​នូវ​ព្រះនិព្វាន​ ​ក្នុង​លំដាប់នោះ​ឯង​។​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636805717818772220
ទៅកាន់ទំព័រ៖