ព្រះត្រៃបិដក ភាគ ១១

បាតិមោក្ខ​ដ្ឋ​បន​ក្ខន្ធ​កៈ​


 [​១១១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​ប្រា​សា​ទមិ​គារ​មាតា​ ​ក្នុង​បុព្វារាម​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​នា​ថ្ងៃ​បណ្ណ​រសី​ឧបោសថ​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ ​(​ក្នុង​រោង​ឧបោសថ​)​ ​មាន​ភិក្ខុសង្ឃ​ចោមរោម​។​ ​លុះ​វេលា​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​លើក​អញ្ជលី​ប្រណម្យ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេលា​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ភិក្ខុសង្ឃ​អង្គុយ​ចាំ​យូរហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ ​បាតិមោក្ខ​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​កាលដែល​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​គង់​ស្ងៀម​។​ ​កាលបើ​វេលា​រាត្រី​មជ្ឈិមយាម​កន្លងទៅ​ហើយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​លើក​អញ្ជលី​ប្រណម្យ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​អស់​វារៈ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេលា​រាត្រី​មជ្ឈិមយាម​កន្លងទៅ​ហើយ​ ​ភិក្ខុសង្ឃ​អង្គុយ​ចាំ​យូរហើយ
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636805718233245926
ទៅកាន់ទំព័រ៖