ព្រះត្រៃបិដក ភាគ ១១
(របស់លោក) ហើយធ្វើទុកក្នុងចិត្តចំពោះភិក្ខុសង្ឃទាំងអស់នោះ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញបុគ្គលទ្រុស្តសីលនោះ មានធម៌លាមក មានមារយាទមិនល្អ គួរឲ្យគេរង្កៀស មានអំពើអាក្រក់បិទបាំងទុក មិនមែនជាសមណៈ តែប្តេជ្ញាថាខ្លួនជាសមណៈ មិនប្រព្រឹត្តធម៌ដ៏ប្រសើរ តែប្តេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ កខ្វក់ដូចសម្រាម អង្គុយនៅក្នុងកណ្តាលភិក្ខុសង្ឃ លុះឃើញហើយ ក៏ចូលទៅរកបុគ្គលនោះ លុះចូលទៅជិតហើយ ក៏ពោលពាក្យនេះ ចំពោះបុគ្គលនោះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះមានព្រះភាគ ទ្រង់បានឃើញអ្នកឯងច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។ កាលដែលព្រះមហាមោគ្គល្លាន ពោលយ៉ាងនេះ បុគ្គលនោះក៏នៅស្ងៀម។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយពាក្យនេះ នឹងបុគ្គលនោះ ជាគំរប់ពីរដងទៀតថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះមានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។ បុគ្គលនោះ ក៏នៅស្ងៀម អស់វារៈពីរដងទៀត។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយពាក្យនេះ នឹងបុគ្គលនោះ ជាគំរប់បីដងទៀត
ID: 636805718801338419
ទៅកាន់ទំព័រ៖