ព្រះត្រៃបិដក ភាគ ១១

មហាសមុទ្រ​ ​រលក​តែង​បន្សាត់​សាកសព​ស្លាប់​នោះ​ ​ទៅ​រក​ច្រាំង​ ​ផាត់​ឡើង​ទៅលើគោក​មួយរំពេច​ ​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​មិនដែល​កើត​ ​គួរ​អស្ចារ្យ​ទី៣​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​
 [​១១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​នៅ​មានត​ទៅទៀត​ ​ទន្លេ​ធំៗ​ទាំងឡាយ​ណា​នីមួយ​ ​ដូចជា​ទន្លេ​គង្គា​ ​យមុនា​ ​អចិរ​វតី​ ​សរភូ​ ​មហី​ ​ទន្លេ​ទាំងនោះ​ ​កាលបើ​ហូរ​ទៅដល់​មហាសមុទ្រ​ហើយ​ ​តែង​លះបង់​នាម​ ​និង​គោត្រ​ដើម​ ​(​របស់​ខ្លួន​)​ ​ហើយ​ដល់​នូវ​កិរិយា​រាប់បញ្ចូល​ថា​ ​មហាសមុទ្រ​តែ​ម្យ៉ាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទន្លេធំ​ទាំងឡាយ​ណា​នីមួយ​ ​ដូចជា​ទន្លេ​គង្គា​ ​យមុនា​ ​អចិរ​វតី​ ​សរភូ​ ​មហី​ ​ទន្លេ​ទាំងនោះ​ ​កាលបើ​ហូរ​ទៅដល់​មហាសមុទ្រ​ហើយ​ ​តែង​លះបង់​នាម​ ​និង​គោត្រ​ដើម​ ​(​របស់​ខ្លួន​)​ ​ហើយ​ដល់​នូវ​កិរិយា​រាប់បញ្ចូល​ថា​ ​មហាសមុទ្រ​តែ​ម្យ៉ាង​ ​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​មិនដែល​កើត​ ​គួរ​អស្ចារ្យ​ទី៤​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​
 [​១១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​នៅ​មានត​ទៅទៀត​ ​ទឹកទន្លេ​ទាំងឡាយ​ណា​នីមួយ​ក្នុង​លោក​ ​ដែល​ហូរ​ស្រោច​ទៅ​រកម​ហាស​មុទ្រ​ក្តី​ ​ទ​-​ទឹកភ្លៀង​ទាំងឡាយ​ណា​ ​ដែល​ហូរ​ធ្លាក់ចុះ​មក​ពី​អាកាស​ក្តី​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636805719838407736
ទៅកាន់ទំព័រ៖