ព្រះត្រៃបិដក ភាគ ១១

មហាសមុទ្រ​ ​ក៏​មិន​ប្រាកដជា​ស្រក​ ​ឬ​ពេញដោយ​ទឹកទន្លេ​ ​និង​ទ​ ​ទឹកភ្លៀង​នោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទឹកទន្លេ​ទាំងឡាយ​ណា​នីមួយ​ក្នុង​លោក​ ​ដែល​ហូរ​ទៅ​រកម​ហាស​មុទ្រ​ក្តី​ ​ទ​-​ទឹកភ្លៀង​ទាំងឡាយ​ណា​ ​ដែល​ហូរ​ធ្លាក់ចុះ​មក​ពី​អាកាស​ក្តី​ ​មហាសមុទ្រ​ ​ក៏​មិន​ប្រាកដជា​ស្រក​ ​ឬ​ពេញដោយ​ទឹកទន្លេ​ ​និង​ទ​-​ទឹកភ្លៀង​ទាំងនោះ​ ​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​មិនដែល​កើត​ ​គួរ​អស្ចារ្យ​ទី៥​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​
 [​១១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​នៅ​មានត​ទៅទៀត​ ​មហាសមុទ្រ​មាន​រស​តែមួយ​ ​គឺ​រសប្រៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាសមុទ្រ​តែង​មាន​រស​តែមួយ​ ​គឺ​រសប្រៃ​ ​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​មិនដែល​កើត​ ​គួរ​អស្ចារ្យ​ទី៦​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​
 [​១១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​នៅ​មានត​ទៅទៀត​ ​មហាសមុទ្រ​ ​មាន​រតនៈ​ ​(​ទ្រព្យ​ជា​គ្រឿង​ពេញចិត្ត​)​ ​ច្រើនយ៉ាង​ ​មិនមែន​មានតែ​រតនៈ​ម្យ៉ាង​ទេ​ ​ឯ​រតនៈ​ទាំងនេះ​ ​ដែល​មាន​ក្នុង​មហាសមុទ្រ​នោះ​ ​គឺ​កែវ​មុក្តា​ ​កែវមណី​ ​កែវពិទូរ្យ​ ​ស័ង្ខ​ ​សិលា​ ​កែ​វប្រ​ពាឡ​ ​ប្រាក់​ ​មាស​ ​កែវ​ក្រហម​ ​(​ត្បូងទទឹម​)​ ​និង​កែវមរកត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាសមុទ្រ
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636805720167676569
ទៅកាន់ទំព័រ៖