ព្រះត្រៃបិដក ភាគ ១១

មាន​រតនៈ​ច្រើនយ៉ាង​ ​មិនមែន​មានតែ​រតនៈ​ម្យ៉ាង​ទេ​ ​ឯ​រតនៈ​ទាំងនេះ​ ​ដែល​មាននៅ​ក្នុង​មហាសមុទ្រ​នោះ​ ​គឺ​កែវ​មុក្តា​ ​កែវមណី​ ​កែវពិទូរ្យ​ ​ស័ង្ខ​ ​សិលា​ ​កែ​វប្រ​ពាឡ​ ​ប្រាក់​ ​មាស​ ​កែវ​ក្រហម​ ​និង​កែវមរកត​ ​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​មិនដែល​កើត​ ​គួរ​អស្ចារ្យ​ទី៧​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​
 ​[​១២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​នៅ​មានត​ទៅទៀត​ ​មហាសមុទ្រ​ ​ជាទី​នៅ​អាស្រ័យ​នៃ​ពួក​សត្វ​ធំៗ​ជាច្រើន​ ​ពួក​សត្វ​ធំៗ​ទាំងនេះ​ ​(​តែង​នៅ​)​ ​ក្នុង​មហាសមុទ្រ​នោះ​ ​គឺ​ត្រី​ឈ្មោះ​តិមិ​ ​ឈ្មោះ​តិ​មិង្គល​ ​ឈ្មោះ​តិ​មិតិ​មិង្គល​ ​ឈ្មោះ​មហា​តិ​មិង្គល​ ​និង​ពួក​អសុរ​ ​នាគ​ ​គន្ធព្វ​ ​ដែល​មាន​អត្តភាព១រយ​យោជន៍​ខ្លះ​ ​មាន​អត្តភាព២រយ​យោជន៍​ខ្លះ​ ​មាន​អត្តភាព៣រយ​យោជន៍​ខ្លះ​ ​មាន​អត្តភាព៤រយ​យោជន៍​ខ្លះ​ ​មាន​អត្តភាព៥រយ​យោជន៍​ខ្លះ​ ​តែង​នៅក្នុង​មហាសមុទ្រ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាសមុទ្រ​ ​ជាទី​នៅ​អាស្រ័យ​នៃ​ពួក​សត្វ​ធំៗ​ជាច្រើន​ ​ពួក​សត្វ​ធំៗ​ទាំងនេះ​ ​ក្នុង​មហាសមុទ្រ​នោះ​ ​គឺ​ត្រី​ឈ្មោះ​តិមិ​ ​ឈ្មោះ​តិ​មិង្គល​ ​ឈ្មោះ​តិ​មិតិ​មិង្គល​ ​ឈ្មោះ​មហា​តិ​មិង្គល​ ​និង​ពួក​អសុរ​ ​នាគ​ ​គន្ធព្វ​ ​ដែល​មាន​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636805720463763504
ទៅកាន់ទំព័រ៖