ព្រះត្រៃបិដក ភាគ ១១
បរិសុទ្ធ តែប្តេជ្ញាថា អញមានវេយ្យាករណ៍បរិសុទ្ធខ្លះ ថាវេយ្យាករណ៍របស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងប្រាកដឡើង ព្រោះកម្មនោះមិនខាន។ ម្នាលមោគ្គល្លាន ពួកសាវ័ក តែងរក្សាគ្រូបែបនេះដោយវេយ្យាករណ៍។ ចំណែកខាងគ្រូនោះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយវេយ្យាករណ៍។
[២០] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មានញាណទស្សនៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានញាណទស្សនៈបរិសុទ្ធខ្លះ ថាញាណទស្សនៈរបស់អញ បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ សាវ័ក តែងដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានញាណទស្សនៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានញាណទស្សនៈបរិសុទ្ធខ្លះ ថាញាណទស្សនៈរបស់អញ បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ
ID: 636805094334750973
ទៅកាន់ទំព័រ៖