ព្រះត្រៃបិដក ភាគ ១១

បើទុកជា​អង្គុយ​នៅក្នុង​កណ្តាល​ភិក្ខុសង្ឃ​ពិតមែន​ ​បុគ្គល​នោះ​ ​ក៏​ឈ្មោះថា​នៅ​ឆ្ងាយ​អំពី​សង្ឃ​ ​ចំណែកខាង​សង្ឃ​ ​ក៏​ឈ្មោះថា​ ​នៅ​ឆ្ងាយ​អំពី​បុគ្គល​នោះ​ ​ដូច​មហាសមុទ្រ​ ​មិនដែល​មាន​សាកសព​ស្លាប់​នៅ​រួម​បាន​ ​បើ​សាកសព​ស្លាប់​ណា​នីមួយ​ ​ដែល​មាន​ក្នុង​មហាសមុទ្រ​ ​មហាសមុទ្រ​តែង​បន្សាត់​សាកសព​នោះ​ទៅ​រក​ច្រាំង​ ​ផាត់​ឡើង​ទៅលើគោក​មួយរំពេច​ ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានធម៌​អាក្រក់​ ​មានមារយាទ​មិនល្អ​ ​គួរឲ្យ​គេ​រង្កៀស​ ​បិទបាំង​អំពើអាក្រក់​ទុក​ ​មិនមែន​ជា​សមណៈ​ ​តែ​ប្តេជ្ញា​ខ្លួន​ថា​ ​ជា​សមណៈ​ ​មិនមែន​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​តែ​ប្តេជ្ញា​ខ្លួន​ថា​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​ស្អុយ​ក្នុង​ ​មានចិត្ត​ជោក​ដោយ​រាគៈ​ ​កខ្វក់​ដូច​សម្រាម​ ​សង្ឃ​នៅ​រួម​ជាមួយនឹង​បុគ្គល​នោះ​មិនបាន​ ​សង្ឃ​តែង​ប្រជុំ​គ្នា​ ​នាំ​យក​បុគ្គល​នោះ​ចេញ​មួយរំពេច​ ​បុគ្គល​នោះ​ ​បើទុកជា​អង្គុយ​នៅក្នុង​កណ្តាល​ភិក្ខុសង្ឃ​ដោយពិត​ ​បុគ្គល​នោះ​ ​ក៏​ឈ្មោះថា​នៅ​ឆ្ងាយ​អំពី​សង្ឃ​ ​ចំណែកខាង​សង្ឃ​ ​ក៏​ឈ្មោះថា​ ​នៅ​ឆ្ងាយ​អំពី​បុគ្គល​នោះ​ ​ដោយ​សភាព​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាស​ភាព​មិនដែល​កើត​ ​គួរ​អស្ចារ្យ​ទី៣​ ​ក្នុង​ធម៌​វិន័យ​នេះ​ ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​តែង​ត្រេកអរ​ក្នុង​ធម៌​វិន័យ​នេះ​។​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636805721329163002
ទៅកាន់ទំព័រ៖