ព្រះត្រៃបិដក ភាគ ១១

 [​១២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​វិន័យ​នេះ​ ​ជាទី​នៅ​អាស្រ័យ​នៃ​ពួក​បុ​គ្គ​ល​ធំៗ​ជាច្រើន​ ​បុគ្គល​ទាំងនេះ​ ​ក្នុង​ធម៌​វិន័យ​នោះ​ ​គឺ​ ​សោតាបន្ន​បុគ្គល​ ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល​ ​សកទាគាមិ​បុគ្គល​ ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល​ ​អនាគាមិ​បុគ្គល​ ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល​ ​អរហន្ត​ ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ​ ​ដើម្បី​ ​(​ធ្វើឲ្យ​ជាក់ច្បាស់​)​ ​នូវ​អរហត្តផល​ ​ដូច​មហាសមុទ្រ​ ​ដែល​ជាទី​នៅ​អាស្រ័យ​នៃ​ពួក​សត្វ​ធំៗ​ជាច្រើន​ ​ឯ​ពួក​សត្វ​ទាំងនេះ​ ​ក្នុង​មហាសមុទ្រ​នោះ​ ​គឺ​ ​ត្រី​ឈ្មោះ​តិមិ​។​បេ​។​ ​និង​ពួក​អសុរ​ ​នាគ​ ​គន្ធព្វ​ ​ដែល​មាន​អត្តភាព១រយ​យោជន៍​ខ្លះ​ ​មាន​អត្តភាព២រយ​យោជន៍​ខ្លះ​ ​មាន​អត្តភាព៣រយ​យោជន៍​ខ្លះ​ ​មាន​អត្តភាព៤រយ​យោជន៍​ខ្លះ​ ​មាន​អត្តភាព៥រយ​យោជន៍​ខ្លះ​ ​ដែល​មាននៅ​ក្នុង​មហាសមុទ្រ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​វិន័យ​នេះ​ ​ជាទី​នៅ​អាស្រ័យ​នៃ​ពួក​បុ​គ្គ​ល​ធំៗ​ជាច្រើន​ ​ពួក​បុគ្គល​ទាំងនេះ​ ​ក្នុង​ធម៌​វិន័យ​នោះ​ ​គឺ​ ​សោតាបន្ន​បុគ្គល​។​បេ​។​ ​និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ​ ​ដើម្បី​ ​(​ធ្វើឲ្យ​ជាក់ច្បាស់​)​ ​នូវ​អរហត្តផល​ ​ដោយ​សភាព​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាស​ភាព​មិនដែល​កើត​ ​គួរ​អស្ចារ្យ​ទី៨​ ​ក្នុង​ធម៌​វិន័យ​នេះ​ ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​តែង​ត្រេកអរ​ក្នុង​ធម៌​វិន័យ​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636805722441856645
ទៅកាន់ទំព័រ៖