ព្រះត្រៃបិដក ភាគ ១១
បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងប្រាកដឡើង ព្រោះកម្មនោះមិនខាន។ ម្នាលមោគ្គល្លាន ពួកសាវ័កតែងរក្សាគ្រូបែបនេះ ដោយញាណទស្សនៈ។ ក៏ឯគ្រូមានសភាពយ៉ាងនេះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយញាណទស្សនៈ។ ម្នាលមោគ្គល្លាន គ្រូ៥ពួកនេះឯង តែងមានក្នុងលោក។
[២១] ម្នាលមោគ្គល្លាន ចំណែកខាងតថាគត ជាបុគ្គលមានសីលបរិសុទ្ធ ប្តេជ្ញាថា តថាគតមានសីលបរិសុទ្ធខ្លះ ថាសីលរបស់តថាគត បរិសុទ្ធផូរផង់ ឥតមាសៅហ្មងខ្លះ ពួកសាវ័ក មិនបានរក្សាតថាគតដោយសីលឡើយ តថាគតសោត ក៏មិននឹកសង្ឃឹមនូវការរក្សាអំពីពួកសាវ័ក ដោយសីលទេ។ (តថាគត) មានអាជីវៈបរិសុទ្ធ។បេ។ មានធម្មទេសនាបរិសុទ្ធ។បេ។ មានវេយ្យាករណ៍បរិសុទ្ធ។បេ។ មានញាណទស្សនៈបរិសុទ្ធ ប្តេជ្ញាថា តថាគតមានញាណទស្សនៈបរិសុទ្ធខ្លះ ថាញាណទស្សនៈ
ID: 636805094663569781
ទៅកាន់ទំព័រ៖