ព្រះត្រៃបិដក ភាគ ១១

 [​១៣៣​]​ ​ដូចម្តេច​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌១យ៉ាង​។​ ​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សីលវិបត្តិ​មិន​មាន​មូល​ ​នេះ​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌១យ៉ាង​។​
 [​១៣៤​]​ ​ដូចម្តេច​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌១យ៉ាង​។​ ​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សីលវិបត្តិ​មាន​មូល​ ​នេះ​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌១យ៉ាង​។​
 [​១៣៥​]​ ​ដូចម្តេច​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌២យ៉ាង​។​ ​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សីលវិបត្តិ​មិន​មាន​មូល១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាចារ​វិបត្តិ​មិន​មាន​មូល១​ ​នេះ​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌២យ៉ាង​។​
 [​១៣៦​]​ ​ដូចម្តេច​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌២យ៉ាង​។​ ​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សីលវិបត្តិ​មាន​មូល១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាចារ​វិបត្តិ​មាន​មូល១​ ​នេះ​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌២យ៉ាង​។​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636805724681934770
ទៅកាន់ទំព័រ៖