ព្រះត្រៃបិដក ភាគ ១១
បញ្ឈប់បាតិមោក្ខ ព្រោះសង្ឃាទិសេសាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាចិត្តិយាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាដិទេសនីយាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទុក្កដាបត្តិមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៥យ៉ាង។
[១៤៣] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៦យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ នេះហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៦យ៉ាង។
[១៤៤] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៦យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុមិន
ID: 636805725786557951
ទៅកាន់ទំព័រ៖