ព្រះត្រៃបិដក ភាគ ១១
[១៤៦] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៧យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះបារាជិកាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះសង្ឃាទិសេសាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះថុល្លច្ចយាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាចិត្តិយាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាដិទេសនីយាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទុក្កដាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទុព្ភាសិតាបត្តិមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៧យ៉ាង។
[១៤៧] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៨យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាជីវវិបត្តិមិនមានមូល ដែលភិក្ខុមិន
ID: 636805726451796000
ទៅកាន់ទំព័រ៖