ព្រះត្រៃបិដក ភាគ ១១
ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ នេះហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៩យ៉ាង។
[១៥០] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៩យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល
ID: 636805727083812150
ទៅកាន់ទំព័រ៖