ព្រះត្រៃបិដក ភាគ ១១
របស់តថាគត បរិសុទ្ធផូរផង់ ឥតមាសៅហ្មងខ្លះ សាវ័ក មិនបានរក្សាតថាគត ដោយញាណទស្សនៈទេ តថាគតសោត មិននឹកសង្ឃឹមនូវការរក្សាអំពីពួកសាវ័ក ដោយញាណទស្សនៈឡើយ។
[២២] គ្រានោះ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងនគរកោសម្ពី គួរតាមពុទ្ធអធ្យាស្រ័យហើយ ស្តេចទៅកាន់ចារិកនគររាជគ្រឹះ ត្រាច់ទៅកាន់ចារិកតាមលំដាប់ ឆ្ពោះទៅនគររាជគ្រឹះ។ បានឮថា ព្រះមានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបនគររាជគ្រឹះ។
[២៣] លំដាប់នោះ ភិក្ខុច្រើនរូបនាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចទើបអង្គុយក្នុងទីដ៏សមគួរ។ ភិក្ខុទាំងនោះ លុះអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អជាតសត្តុកុមារ តែងទៅដោយរថ៥រយ បម្រើទេវទត្ត ទាំងល្ងាច ទាំងព្រឹក ទាំងឲ្យអ្នកនាំសម្រាប់ យកសម្រាប់៥រយថាស ទៅប្រគេន (ទេវទត្តផង)។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលភិក្ខុទាំងឡាយ អ្នកកុំស្ងើចលាភសក្ការៈ និងសេចក្តីសរសើររបស់ទេវទត្តឡើយ ម្នាលភិក្ខុទាំងឡាយ អជាតសត្តុកុមារ ដែលទៅដោយរថ៥រយ ទៅបម្រើទេវទត្ត ទាំងល្ងាច ទាំងព្រឹក ទាំងឲ្យអ្នកនាំសម្រាប់ យកសម្រាប់៥រយថាស ទៅប្រគេន (ទេវទត្ត) ដរាបណា
ID: 636805094990058455
ទៅកាន់ទំព័រ៖