ព្រះត្រៃបិដក ភាគ ១១
ក៏គង់មានភិក្ខុឯទៀត ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ ត្រូវអាបត្តិបារាជិកហើយ ប្រសិនបើភិក្ខុមិនឃើញភិក្ខុដែលត្រូវអាបត្តិបារាជិកនោះទេ ទាំងភិក្ខុឯទៀត ក៏មិនបានប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ ត្រូវអាបត្តិបារាជិកហើយ ដូច្នេះទេ ក៏ភិក្ខុនោះឯង ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិបារាជិកហើយ ដូច្នេះ (មិនខាន) ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមានប្រាថ្នា ក៏គប្បីសូត្រក្នុងកណ្តាលសង្ឃ ចំពោះបុគ្គល គឺភិក្ខុត្រូវអាបត្តិបារាជិក ដែលនៅក្នុងទីចំពោះមុខនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះ ដោយការឃើញនោះ ដោយការឮនោះ ដោយការរង្កៀសនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតបុគ្គលឈ្មោះនេះ ត្រូវអាបត្តិបារាជិកហើយ ឥឡូវនេះ ខ្ញុំនឹងបញ្ឈប់បាតិមោក្ខដល់បុគ្គលនោះ កាលបើបុគ្គលនោះមកនៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែងបាតិមោក្ខទេ។ ការបញ្ឈប់បាតិមោក្ខនេះ ឈ្មោះថា ប្រកបដោយធម៌។
[១៥៤] កាលបើសង្ឃបញ្ឈប់បាតិមោក្ខដល់ភិក្ខុហើយ បរិសទ្យក្រោកឡើង ព្រោះបណ្តាអន្តរាយទាំង១០យ៉ាង អន្តរាយណាមួយ ទោះបីអន្តរាយអំពីព្រះរាជាក្តី អន្តរាយអំពីចោរក្តី អន្តរាយអំពីភ្លើងក្តី អន្តរាយ
ID: 636805728107460699
ទៅកាន់ទំព័រ៖