ព្រះត្រៃបិដក ភាគ ១១

 [​១៥៥​]​ ​ភិក្ខុ​អ្នកពោល​លាសិក្ខា​ ​អង្គុយ​នៅក្នុង​បរិសទ្យ​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកពោល​លាសិក្ខា​ ​ដោយ​អាការ​ណា​ ​ដោយ​ភេទ​ណា​ ​ដោយ​និមិត្ត​ណា​ ​ភិក្ខុ​ឃើញ​ភិក្ខុ​កំពុង​ពោល​លាសិក្ខា​ ​ដោយ​អាការ​នោះ​ ​ដោយ​ភេទ​នោះ​ ​ដោយ​និមិត្ត​នោះ​ ​បើ​ភិក្ខុ​មិនបាន​ឃើញ​ភិក្ខុ​កំពុង​ពោល​លាសិក្ខា​ ​(​នោះ​)​ ​ទេ​ ​គង់មាន​ភិក្ខុ​ឯទៀត​ ​ប្រាប់ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ពោល​លាសិក្ខា​ហើយ​ ​បើ​ភិក្ខុ​មិនឃើញ​ភិក្ខុ​កំពុង​ពោល​លាសិក្ខា​ ​ទាំង​ភិក្ខុ​ឯទៀត​ ​ក៏​មិន​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ពោល​លាសិក្ខា​ហើយ​ ​ដូច្នេះ​ទេ​ ​ក៏​គង់​ភិក្ខុ​នោះ​ឯង​ ​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ពោល​លាសិក្ខា​ហើយ​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ប្រាថ្នា​ ​ក៏​គប្បី​សូត្រ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ចំពោះ​បុគ្គល​ ​ដែល​នៅក្នុង​ទី​ចំពោះមុខ​ ​ក្នុង​ថ្ងៃ​ចា​តុទ្ទសី​ ​ឬបណ្ណ​រសី​ឧបោសថ​នោះ​ ​ដោយ​ការ​ឃើញ​នោះ​ ​ដោយ​ការ​ឮ​នោះ​ ​ដោយ​ការ​រង្កៀស​នោះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636805728791499824
ទៅកាន់ទំព័រ៖