ព្រះត្រៃបិដក ភាគ ១១

បុគ្គល​ឈ្មោះ​នេះ​ ​ពោល​លាសិក្ខា​ហើយ​ ​ខ្ញុំ​នឹង​បញ្ឈប់​បាតិមោក្ខ​ដល់​បុគ្គល​នោះ​ ​កាលបើ​បុគ្គល​នោះ​នៅក្នុង​ទី​ចំពោះមុខ​ ​សង្ឃ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ទេ​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​(​នេះ​)​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​។​
 [​១៥៦​]​ ​កាលបើ​សង្ឃ​បញ្ឈប់​បាតិមោក្ខ​ដល់​ភិក្ខុ​ហើយ​ ​បរិសទ្យ​ក្រោក​ឡើង​ ​ព្រោះ​អន្តរាយ​ទាំង១០យ៉ាង​ ​អន្តរាយ​ណាមួយ​ ​ទោះបី​អន្តរាយ​អំពី​ព្រះរាជា​ក្តី​។​បេ​។​ ​អន្តរាយ​ព្រហ្មចរិយ​ធម៌​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ប្រាថ្នា​ ​ក៏​គប្បី​សូត្រ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ចំពោះ​បុគ្គល​ ​ដែល​នៅក្នុង​ទី​ចំពោះមុខ​នោះ​ ​ក្នុង​អាវាស​នោះ​ ​ឬ​ក្នុង​អាវាស​ណាមួយ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ពាក្យ​ពណ៌នា​អំពី​ភិក្ខុ​អ្នកពោល​លាសិក្ខា​ ​នៃ​បុគ្គល​ឈ្មោះ​នេះ​ ​សង្ឃ​ធ្វើមិនទាន់​ស្រេច​ទេ​ ​(​ព្រោះ​)​ ​រឿង​នោះ​ ​សង្ឃ​កាត់សេចក្តី​មិនទាន់​ដាច់ស្រេច​នៅឡើយ​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​វិនិច្ឆ័យ​រឿង​នោះ​ចុះ​។​ ​បើ​សង្ឃ​បាន​វិនិច្ឆ័យ​រឿង​នោះ​ដាច់ស្រេច​ ​នេះ​ជាការល្អ​ ​បើ​បែរជា​វិនិច្ឆ័យ​មិនបាន​វិញ​ ​ភិក្ខុ​ត្រូវ​សូត្រ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ចំពោះ​បុគ្គល​ដែល​នៅក្នុង​ទី​ចំពោះមុខ​នោះ​ ​ក្នុង​ថ្ងៃ​ចា​តុទ្ទសី​ ​ឬបណ្ណ​រសី​ឧបោសថ​នោះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ពាក្យ​ពណ៌នា​អំពី​ភិក្ខុ​អ្នកពោល​លាសិក្ខា​ ​នៃ​បុគ្គល​ឈ្មោះ​នេះ​ ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636805729100337488
ទៅកាន់ទំព័រ៖