ព្រះត្រៃបិដក ភាគ ១១

ព្រៀង​ ​ប្រកបដោយ​ធម៌​ ​ទាំង​ភិក្ខុ​ឯទៀត​ ​ក៏​មិនបាន​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ហើយ​ ​ដូច្នេះ​ទេ​ ​ក៏​គង់​ភិក្ខុ​នោះ​ ​ប្រាប់ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ប្រាថ្នា​ ​គប្បី​សូត្រ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ចំពោះ​បុគ្គល​ ​ដែល​នៅក្នុង​ទី​ចំពោះមុខ​នោះ​ ​ក្នុង​ថ្ងៃ​ចា​តុទ្ទសី​ ​ឬបណ្ណ​រសី​ឧបោសថ​នោះ​ ​ដោយ​ការ​ឃើញ​នោះ​ ​ដោយ​ការ​ឮ​នោះ​ ​ដោយ​ការ​រង្កៀស​នោះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បុគ្គល​ឈ្មោះ​នេះ​ ​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ហើយ​ ​ខ្ញុំ​នឹង​បញ្ឈប់​បាតិមោក្ខ​ ​ដល់​បុគ្គល​នោះ​ ​កាលបើ​បុគ្គល​នោះ​នៅក្នុង​ទី​ចំពោះមុខ​ ​សង្ឃ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ទេ​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​(​នេះ​)​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​។​
 [​១៥៩​]​ ​កាលបើ​សង្ឃ​បាន​បញ្ឈប់​បាតិមោក្ខ​ដល់​ភិក្ខុ​នោះ​ហើយ​ ​បរិសទ្យ​ក៏​ក្រោក​ចេញ​ ​ព្រោះ​បណ្តា​អន្តរាយ​ទាំង១០យ៉ាង​ ​អន្តរាយ​ណាមួយ​ ​ទោះបី​អន្តរាយ​អំពី​ព្រះរាជា​ក្តី​។​បេ​។​ ​អន្តរាយ​ព្រហ្មចរិយ​ធម៌​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាលបើ​ប្រាថ្នា​ ​ក៏​គប្បី​សូត្រ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ចំពោះ​បុគ្គល​ ​ដែល​នៅក្នុង​ទី​ចំពោះមុខ​នោះ​ ​ក្នុង​អាវាស​នោះ​ ​ឬ​ក្នុង​អាវាស​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636805729977937684
ទៅកាន់ទំព័រ៖