ព្រះត្រៃបិដក ភាគ ១១
ណាមួយថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពាក្យពណ៌នាអំពីការត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ នៃបុគ្គលឈ្មោះនេះ សង្ឃធ្វើមិនទាន់ស្រេចនៅឡើយ (ព្រោះ) រឿងនោះ សង្ឃវិនិច្ឆ័យមិនទាន់ដាច់ស្រេច បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីវិនិច្ឆ័យរឿងនោះចុះ។ បើសង្ឃបានវិនិច្ឆ័យរឿងនោះដាច់ស្រេច នេះក៏ជាការប្រពៃ បើបែរជាវិនិច្ឆ័យមិនបានវិញ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះ ភិក្ខុត្រូវសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គលដែលនៅក្នុងទីចំពោះមុខនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពាក្យពណ៌នាអំពីការត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ នៃបុគ្គលឈ្មោះនេះ សង្ឃធ្វើមិនទាន់ស្រេចនៅឡើយទេ (ព្រោះ) រឿងនោះ សង្ឃវិនិច្ឆ័យមិនទាន់ដាច់ស្រេច ខ្ញុំនឹងបញ្ឈប់បាតិមោក្ខ ដល់បុគ្គលនោះ កាលបើបុគ្គលនោះ នៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែងបាតិមោក្ខទេ។ ការបញ្ឈប់បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។
[១៦០] ភិក្ខុដែលគេបានឃើញ ឮ រង្កៀសដោយសីលវិបត្តិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដែលគេបានឃើញ ឮ រង្កៀស ដោយសីលវិបត្តិ ដោយអាការណា ដោយភេទណា ដោយនិមិត្តណា ភិក្ខុក៏ឃើញភិក្ខុដែលគេបានឃើញ ឮ រង្កៀស ដោយ
ID: 636805730281615053
ទៅកាន់ទំព័រ៖