ព្រះត្រៃបិដក ភាគ ១១
[១៦១] ភិក្ខុដែលគេឃើញ ឮ រង្កៀសដោយអាចារវិបត្តិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងមានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិ ដោយអាការណា ដោយភេទណា ដោយនិមិត្តណា ភិក្ខុក៏ឃើញភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀសហើយ ដោយអាចារវិបត្តិ ដោយអាការនោះ ដោយភេទនោះ ដោយនិមិត្តនោះដែរ បើភិក្ខុមិនបានឃើញភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិនោះទេ គង់មានភិក្ខុឯទៀត ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិដូច្នេះដែរ (ប្រសិនបើ) ភិក្ខុក៏មិនបានឃើញភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិទេ ទាំងភិក្ខុឯទៀត ក៏មិនបានប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិ ដូច្នេះទេ ក៏គង់ភិក្ខុនោះឯង ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្លួនខ្ញុំមានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើប្រាថ្នា ក៏គប្បីសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែលនៅក្នុងទីចំពោះមុខនោះ ដោយការឃើញនោះ ដោយការឮនោះ ដោយការរង្កៀសនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) បុគ្គលឈ្មោះនេះ
ID: 636805730856177917
ទៅកាន់ទំព័រ៖