ព្រះត្រៃបិដក ភាគ ១១
ម្នាលភិក្ខុទាំងឡាយ សេចក្តីសាបសូន្យ មុខជានឹងកើតមានដល់ទេវទត្ត (ដរាបនោះ) មិនខាន ឯការចំរើនក្នុងកុសលធម៌ មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ ដូចគេច្របាច់ទឹកប្រម៉ាត់ (ត្រី ឬខ្លាឃ្មុំ) ដាក់ក្នុងច្រមុះឆ្កែកាច ឆ្កែនោះ រឹតតែកាចឡើងជាងដើម យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក៏ដូចជាអជាតសត្តុកុមារ ទៅដោយរថ៥រយ បម្រើទេវទត្ត ទាំងល្ងាច ទាំងព្រឹក ទាំងឲ្យអ្នកនាំសម្រាប់ យកសម្រាប់៥រយថាសទៅប្រគេន (ទេវទត្ត) ដរាបណា សេចក្តីសាបសូន្យ មុខជានឹងកើតមានដល់ទេវទត្ត (ដរាបនោះ) ពុំខាន ការចំរើនក្នុងកុសលធម៌ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ម្នាលភិក្ខុទាំងឡាយ ដើមចេកចេញផ្លែ ដើម្បីសម្លាប់ដើម ចេញផ្លែ ដើម្បីវិនាស យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏ដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ ឫស្សីចេញផ្លែ ដើម្បីសម្លាប់ដើម ចេញផ្លែ ដើម្បីសេចក្តីវិនាស យ៉ាងណា
ID: 636805095243842970
ទៅកាន់ទំព័រ៖