ព្រះត្រៃបិដក ភាគ ១១
មានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិហើយ ខ្ញុំនឹងបញ្ឈប់បាតិមោក្ខ ចំពោះបុគ្គលនោះ កាលបើបុគ្គលនោះនៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែងបាតិមោក្ខឡើយ។ ការបញ្ឈប់បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។
[១៦២] ភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀសដោយទិដ្ឋិវិបត្តិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងមានគេឃើញ ឮ ឬរង្កៀស ដោយទិដ្ឋិវិបត្តិ ដោយអាការណា ដោយភេទណា ដោយនិមិត្តណា ភិក្ខុផងគ្នាក៏ឃើញភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀស ដោយទិដ្ឋិវិបត្តិ ដោយអាការនោះ ដោយភេទនោះ ដោយនិមិត្តនោះដែរ បើភិក្ខុផងគ្នាមិនឃើញភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀស ដោយទិដ្ឋិវិបត្តិទេ គង់មានភិក្ខុឯទៀត ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀសដោយទិដ្ឋិវិបត្តិដូច្នេះដែរ (ប្រសិនបើ) ភិក្ខុក៏មិនឃើញភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀស ដោយសីលវិបត្តិទេ ទាំងភិក្ខុឯទៀត ក៏មិនប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀសហើយ ដោយទិដ្ឋិវិបត្តិ ដូច្នេះទេ ក៏គង់ភិក្ខុនោះឯង ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្លួនខ្ញុំ
ID: 636805731136933975
ទៅកាន់ទំព័រ៖