ព្រះត្រៃបិដក ភាគ ១១

មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាលបើ​ប្រាថ្នា​ ​ក៏​គប្បី​សូត្រ​ក្នុង​ទី​កណ្តាល​ជំនុំ​សង្ឃ​ ​ចំពោះ​បុគ្គល​ ​ដែល​នៅក្នុង​ទី​ចំពោះមុខ​នោះ​ ​ដោយ​ការ​ឃើញ​នោះ​ ​ដោយ​ការ​ឮ​នោះ​ ​ដោយ​ការ​រង្កៀស​នោះ​ ​ក្នុង​ថ្ងៃ​ចា​តុទ្ទសី​ ​ឬបណ្ណ​រសី​ឧបោសថ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​(​ដ្បិត​)​ ​បុគ្គល​ឈ្មោះ​នេះ​ ​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ហើយ​ ​ខ្ញុំ​នឹង​បញ្ឈប់​បាតិមោក្ខ​ ​ចំពោះ​បុគ្គល​នោះ​ ​កាលបើ​បុគ្គល​នោះ​ ​នៅក្នុង​ទី​ចំពោះមុខ​ ​សង្ឃ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ទេ​។​ ​(​នេះ​)​ ​ឈ្មោះថា​ ​ការបញ្ឈប់​បាតិមោក្ខ​ ​ប្រកបដោយ​ធម៌​។​ ​ទាំង១០នេះ​ ​ឈ្មោះថា​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌​។​

​ភាណវារៈ​ ​ជាបឋម​។​


 [​១៦៣​]​ ​គ្រានោះ​ឯង​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួចហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ដែល​មានប្រាថ្នា​នឹង​កាន់​យក​នូវ​អត្តា​ទាន​(​១​)
​(​១​)​​ ​អដ្ឋកថា​ ​ពន្យល់​ថា​ ​ភិក្ខុ​មានប្រាថ្នា​នឹង​ជម្រះ​នូវ​សាសនា​ ​ហើយ​កាន់​យក​អធិករណ៍​ណា​ ​ដោយខ្លួនឯង​ ​អធិករណ៍​នោះ​ ​ហៅថា​ ​អត្តា​ទាន​ ​គឺជា​ឈ្មោះ​នៃ​អធិករណ៍​ម្យ៉ាង​ ​ដែល​មាន​ភិក្ខុ​រ៉ាប់រង​ដោយខ្លួនឯង​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636805739836371554
ទៅកាន់ទំព័រ៖