ព្រះត្រៃបិដក ភាគ ១១

(​ការ​ទទួល​រ៉ាង​រង​អធិករណ៍​ដោយខ្លួនឯង​)​ ​តើ​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​ ​ប្រកបដោយ​អង្គ​ប៉ុន្មាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​(​បើ​)​ ​ភិក្ខុ​មាន​សេចក្តី​ប៉ុនប៉ង​នឹង​កាន់​យក​នូវ​អត្តា​ទាន​ ​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​ ​ដែល​ប្រកបដោយ​អង្គ៥​ ​ម្នាល​ឧបាលិ​ ​ឯ​ភិក្ខុ​ដែល​មាន​សេចក្តី​ប៉ុនប៉ង​នឹង​កាន់​យក​នូវ​អត្តា​ទាន​ ​(​នោះ​)​ ​ត្រូវ​ពិចារណា​យ៉ាងនេះ​ថា​ ​អាត្មាអញ​មានបំណង​នឹង​កាន់​យក​នូវ​អត្តា​ទាន​នេះ​ ​ចុះ​កាល​នេះ​ ​ជាកាលគួរនឹង​កាន់​យក​នូវ​អត្តា​ទាន​នេះ​ ​ឬមិន​គួរ​ទេ​។​ ​ម្នាល​ឧបាលិ​ ​ប្រសិនបើ​ភិក្ខុ​ពិចារណា​ទៅ​ ​បានដឹង​យ៉ាងនេះ​ថា​ ​កាល​នេះ​ជា​កាលមិនគួរ​ ​ជា​កាល​មិនទំនង​នឹង​កាន់​យក​នូវ​អត្តា​ទាន​នេះ​ទេ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​មិន​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​នោះ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ប្រសិនជា​ភិក្ខុ​ពិចារណា​ទៅ​បានដឹង​យ៉ាងនេះ​ថា​ ​កាល​នេះ​ជា​កាលគួរ​ ​មិនមែន​ជា​កាលមិនគួរ​នឹង​កាន់​យក​នូវ​អត្តា​ទាន​នេះ​ទេ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ពិចារណា​តទៅទៀត​ថា​ ​អាត្មាអញ​ ​មានបំណង​នឹង​កាន់​យក​នូវ​អត្តា​ទាន​នេះ​ ​តើ​អត្តា​ទាន​នេះ​ពិត​ឬទេ​។​ ​ម្នាល​ឧបាលិ​ ​បើ​ភិក្ខុ​ពិចារណា​ទៅ​ដឹង​យ៉ាងនេះ​ថា​ ​អត្តា​ទាន​នេះ​ ​មិន​ពិត​ ​មិន​ប្រាកដ​ទេ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​មិន​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​នោះ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ប្រសិនជា​ភិក្ខុ​ពិចារណា​ទៅ​ ​បានដឹង​យ៉ាងនេះ​ថា​ ​អត្តា​ទាន​នេះ
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636805740185771539
ទៅកាន់ទំព័រ៖