ព្រះត្រៃបិដក ភាគ ១១

ពិតប្រាកដ​ហើយ​ ​មិនមែន​មិន​ពិត​ទេ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​នោះ​ត្រូវ​ពិចារណា​តទៅទៀត​ថា​ ​អាត្មាអញ​ ​មានបំណង​នឹង​កាន់​យក​នូវ​អត្តា​ទាន​នេះ​ ​អត្តា​ទាន​នេះ​ ​តើ​ប្រកបដោយ​ប្រយោជន៍​ ​ឬមិន​ប្រកបដោយ​ប្រយោជន៍​ទេ​។​ ​ម្នាល​ឧបាលិ​ ​ប្រសិនបើ​ភិក្ខុ​ពិចារណា​ទៅ​ ​បានដឹង​យ៉ាងនេះ​ថា​ ​អត្តា​ទាន​នេះ​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ជា​អំពើ​ឥតប្រយោជន៍​ទេ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​មិន​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​នោះ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ប្រសិនជា​ភិក្ខុ​ពិចារណា​ទៅ​ ​បានដឹង​យ៉ាងនេះ​ថា​ ​អត្តា​ទាន​នេះ​ ​ប្រកបដោយ​ប្រយោជន៍​ ​មិនមែន​ជា​អំពើ​ឥតប្រយោជន៍​ទេ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ពិចារណា​តទៅទៀត​ថា​ ​កាលបើ​អាត្មាអញ​ ​កាន់​យក​នូវ​អត្តា​ទាន​នេះ​ទៅ​ ​តើ​នឹង​បាន​ពួក​ភិក្ខុ​ជា​មិត្តសម្លាញ់​គ្រាន់តែ​ជួបគ្នា​ ​ឬ​ជា​មិត្តសម្លាញ់​ ​តែង​នៅ​រួម​ជាមួយគ្នា​ ​ជាពួក​ខាង​ធម៌​ ​ខាង​វិន័យ​ ​ឬមិន​បានទេ​។​ ​ម្នាល​ឧបាលិ​ ​ប្រសិនជា​ភិក្ខុ​ពិចារណា​ទៅ​ ​បានដឹង​យ៉ាងនេះ​ថា​ ​កាលបើ​អាត្មាអញ​ ​កាន់​យក​នូវ​អត្តា​ទាន​នេះ​ទៅ​ហើយ​ ​នឹង​មិនបាន​ពួក​ភិក្ខុ​ជា​មិត្តសម្លាញ់​គ្រាន់តែ​ជួបគ្នា​ ​ឬ​ជា​មិត្តសម្លាញ់​តែង​នៅ​រួម​ជាមួយគ្នា​ ​ជាពួក​ខាង​ធម៌​ ​ខាង​វិន័យ​ ​(​ទាំងនោះ​ទេ​)​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​មិន​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​នោះ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ប្រសិនជា​ភិក្ខុ​ពិចារណា​ទៅ​ ​បានដឹង​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636805740464347472
ទៅកាន់ទំព័រ៖