ព្រះត្រៃបិដក ភាគ ១១
កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះទៅ នឹងបានពួកភិក្ខុ ជាមិត្តសម្លាញ់គ្រាន់តែជួបគ្នា ឬជាមិត្តសម្លាញ់តែងនៅរួមជាមួយគ្នា ដែលជាពួកខាងធម៌ ខាងវិន័យ ម្នាលឧបាលិ ភិក្ខុនោះ ត្រូវពិចារណាតទៅទៀតថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះទៅ ក្រែងមានការប្រកួតប្រកាន់ ការឈ្លោះ ការប្រកាន់ខុស ការទាស់ទែង ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់ផ្សេងនៃសង្ឃ ការធ្វើផ្សេងៗនៃសង្ឃ នឹងកើតមានដល់សង្ឃ ព្រោះហេតុនៃអត្តាទាននោះ ឬមិនមានទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណាទៅ បានដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទានទៅហើយ ការប្រកួតប្រកាន់ ការឈ្លោះ ការប្រកាន់ខុស ការទាស់ទែង ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់ផ្សេងនៃសង្ឃ ការធ្វើផ្សេងៗនៃសង្ឃ នឹងកើតមានដល់សង្ឃ ព្រោះហេតុនៃអត្តាទាននោះ (ជាប្រាកដ) ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ បើភិក្ខុពិចារណាទៅ បានដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះទៅ ការប្រកួតប្រកាន់ ការឈ្លោះ ការប្រកាន់ខុស ការទាស់ទែង ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់ផ្សេងនៃសង្ឃ និងការធ្វើផ្សេងៗនៃសង្ឃ មិនកើតមានដល់សង្ឃ ព្រោះហេតុនៃអត្តាទាននោះឡើយ ម្នាលឧបាលិ
ID: 636805740706481322
ទៅកាន់ទំព័រ៖