ព្រះត្រៃបិដក ភាគ ១១

 [​១៦៥​]​ ​ម្នាល​ឧបាលិ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​ភិក្ខុ​អ្នកចោទ​មានបំណង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មាន​វចីសមាចារ​បរិសុទ្ធ​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ប្រកបដោយ​វចីសមាចារ​បរិសុទ្ធ​ ​មិន​ធ្លុះធ្លាយ​ ​មិន​មាន​ទំនង​គួរឲ្យ​គេ​ចាប់ថ្នាក់​បាន​ ​ធម៌​នោះ​ ​មាន​គ្រប់គ្រាន់​ដល់​អាត្មាអញ​ ​ឬមិន​មាន​ទេ​។​ ​ម្នាល​ឧបាលិ​ ​បើ​ភិក្ខុ​មាន​វចីសមាចារ​មិន​បរិសុទ្ធ​ទេ​ ​(​តែ​ហាក់ដូច​)​ ​ជា​អ្នក​ប្រកបដោយ​វចីសមាចារ​បរិសុទ្ធ​ ​មិន​ធ្លុះធ្លាយ​ ​មិន​មាន​ទំនង​គួរឲ្យ​គេ​ចាប់ថ្នាក់​បាន​ ​ភិក្ខុ​នោះ​ ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ថា​ ​នែ​លោក​ដ៏​មាន​អាយុ​ ​ចូរ​លោក​សិក្សា​នូវ​សមាចារ​ផ្លូវ​វាចា​ជាមុន​សិន​ ​ភិក្ខុ​នោះ​ ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ ​ដូច​សំដែង​មកនេះ​ឯង​។​
 ​[​១៦៦​]​ ​ម្នាល​ឧបាលិ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​ភិក្ខុ​អ្នកចោទ​មានបំណង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​យ៉ាងនេះ​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​មាន​មេត្តា​តាំង​មាំ​ ​ទាំង​មិន​ចង្អៀតចង្អល់​ក្នុង​សព្រហ្មចារី​បុគ្គល​ទេ​ឬ​ហ្ន៎​ ​ធម៌​នោះ​ ​មាន​គ្រប់គ្រាន់​ដល់​អាត្មាអញ​ ​ឬមិន​មាន​ទេ​។​ ​ម្នាល​ឧបាលិ​ ​បើ​ភិក្ខុ​មិន​មាន​មេត្តាចិត្ត​តាំង​មាំ​ ​មានចិត្ត​ចង្អៀតចង្អល់​ ​ក្នុង​សព្រហ្មចារី​បុគ្គល​ ​ភិក្ខុ​នោះ​ ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ថា​ ​នែ​លោក​ដ៏​មាន​អាយុ​ ​ចូរ​លោក​តាំង​មេត្តាចិត្ត​ឲ្យ​ ​(​មាំ​)​ ​ក្នុង​សព្រហ្មចារី​បុគ្គល​ចុះ​ ​ភិក្ខុ​នោះ​ ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ ​ដូច​សំដែង​មកនេះ​ឯង​។​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636805741762531724
ទៅកាន់ទំព័រ៖