ព្រះត្រៃបិដក ភាគ ១១

 [​១៦៩​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ភិក្ខុ​អ្នកចោទ​ ​មានប្រាថ្នា​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​តើ​ត្រូវ​តាំងធម៌​ប៉ុន្មាន​ប្រការ​ក្នុង​ខ្លួនឯង​ ​ហើយ​ទើប​គួរ​ចោទ​ភិក្ខុ​ដទៃ​បាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នកចោទ​ ​បើ​មានប្រាថ្នា​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​លុះតែ​តាំងធម៌៥ប្រការ​ក្នុង​ខ្លួនឯង​ ​ទើប​គួរ​ចោទ​ភិក្ខុ​ដទៃ​បាន​ ​(​ធម៌៥ប្រការ​នោះ​គឺ​)​ ​អាត្មាអញ​ ​នឹង​និយាយ​ត្រូវ​តាមកាល​គួរ​ ​មិន​និយាយ​ខុសកាល១​ ​អាត្មាអញ​ ​នឹង​និយាយ​ពាក្យពិត​ ​មិន​និយាយ​ពាក្យ​មិន​ពិត១​ ​អាត្មាអញ​នឹង​និយាយ​ពាក្យ​ផ្អែមល្ហែម​ ​មិន​និយាយ​ពាក្យ​អាក្រក់១​ ​អាត្មាអញ​នឹង​និយាយ​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​មិន​និយាយ​ពាក្យ​ឥតប្រយោជន៍១​ ​អាត្មាអញ​នឹង​តាំង​មេត្តាចិត្ត​ហើយ​សឹម​និយាយ​ ​មិន​និយាយ​ទាំង​ទោសចិត្ត១​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នកចោទ​ ​មានប្រាថ្នា​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​តាំងធម៌៥ប្រការ​ទុក​ក្នុង​ខ្លួនឯង​ ​ហើយ​សឹម​ចោទ​ភិក្ខុ​ដទៃ​។​
 [​១៧០​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​ត្រូវ​តាំង​វិប្បដិសារៈ​ ​(​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​)​ ​ទុក​ចំពោះ​ភិក្ខុ​អ្នកចោទ​ ​ដែល​មិន​ប្រកបដោយ​ធម៌​ ​ដោយ​អាការ​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​តាំង​វិប្បដិសារៈ​ ​ទុក​ចំពោះ​ភិក្ខុ​អ្នកចោទ​ដែល​មិន​ប្រកបដោយ​ធម៌​ ​ដោយ​អាការ៥យ៉ាង​ដូច្នេះ​ថា​
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636805742606099974
ទៅកាន់ទំព័រ៖