ព្រះត្រៃបិដក ភាគ ១១

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​កើតឡើង​ហើយ​ ​ដល់​ទេវទត្ត​ ​ដើម្បី​សម្លាប់​ខ្លួន​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​កើតឡើង​ហើយ​ ​ដល់​ទេវទត្ត​ ​ដើម្បី​បំផ្លាញ​ខ្លួន​ ​ក៏​ដូច្នោះ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចដើម​បបុស​ ​ចេញ​ផ្លែ​ ​ដើម្បី​សម្លាប់​ដើម​ ​ចេញ​ផ្លែ​ ​ដើម្បី​សេចក្តី​វិនាស​ ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​កើតឡើង​ហើយ​ ​ដល់​ទេវទត្ត​ ​ដើម្បី​សម្លាប់​ខ្លួន​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​កើតឡើង​ហើយ​ ​ដល់​ទេវទត្ត​ ​ដើម្បី​បំផ្លាញ​ខ្លួន​ ​ក៏​ដូច្នោះ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​មេសេះ​អស្សតរ​ ​មានផ្ទៃ​ដើម្បី​សម្លាប់​ខ្លួន​ ​មានផ្ទៃ​ ​ដើម្បី​វិនាស​ខ្លួន​ ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​កើតឡើង​ហើយ​ ​ដល់​ទេវទត្ត​ ​ដើម្បី​សម្លាប់​ខ្លួន​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​កើតឡើង​ហើយ​ ​ដល់​ទេវទត្ត​ ​ដើម្បី​បំផ្លាញ​ខ្លួន​ ​ក៏​ដូច្នោះ​ដែរ​។​
​[​២៤​]​ ​ផ្លែ​ចេក​ ​តែង​សម្លាប់​ដើមចេក​ ​ផ្លែ​ឫស្សី​ ​តែង​សម្លាប់​ដើម​ឫស្សី​ ​ផ្លែ​បបុស​ ​តែង​សម្លាប់​ដើម​បបុស​ ​សក្ការៈ​ ​តែង​សម្លាប់​បុរស​អាក្រក់​ ​ដូចជា​គភ៌​ ​តែង​សម្លាប់​មេសេះ​អស្សតរ​។​

​ចប់​ ​ភាណវារៈ​ ​ទី១​។​

ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636805095553060657
ទៅកាន់ទំព័រ៖