ព្រះត្រៃបិដក ភាគ ១១
នែលោកដ៏មានអាយុ លោកចោទខុសកាល មិនមែនចោទត្រូវតាមកាលទេ លោកគួរដល់វិប្បដិសារៈហើយ១ នែលោកដ៏មានអាយុ លោកចោទដោយពាក្យមិនពិត មិនមែនចោទដោយពាក្យពិតទេ លោកគួរដល់វិប្បដិសារៈហើយ១ នែលោកដ៏មានអាយុ លោកចោទដោយពាក្យអាក្រក់ មិនមែនចោទដោយពាក្យពីរោះទេ លោកគួរដល់វិប្បដិសារៈហើយ១ នែលោកដ៏មានអាយុ លោកចោទប្រកបដោយកម្មឥតប្រយោជន៍ មិនមែនចោទប្រកបដោយកម្មមានប្រយោជន៍ទេ លោកគួរដល់វិប្បដិសារៈហើយ១ នែលោកដ៏មានអាយុ លោកជាអ្នកចោទ (គេ) ទាំងទោសចិត្ត មិនមែនចោទដោយមេត្តាចិត្តទេ លោកគួរដល់វិប្បដិសារៈហើយ១ ម្នាលឧបាលិ សង្ឃគប្បីតាំងវិប្បដិសារៈទុក ចំពោះភិក្ខុអ្នកចោទ ដែលមិនប្រកបដោយធម៌ ដោយអាការ៥យ៉ាងនេះឯង។ សេចក្តីនោះ ព្រោះហេតុអ្វី។ ព្រោះថា ភិក្ខុដទៃ មិនត្រូវសំគាល់ភិក្ខុផងគ្នា ដែលត្រូវគេចោទដោយពាក្យមិនពិត (នោះទេ)។
[១៧១] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះសង្ឃគប្បីតាំងអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយ) ទុក ចំពោះភិក្ខុដែលគេចោទ មិនប្រកបដោយធម៌ ដោយអាការប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃគប្បីតាំងអវិប្បដិសារៈទុក ចំពោះភិក្ខុដែលគេចោទ មិនប្រកបដោយធម៌ ដោយអាការ៥យ៉ាងដូច្នេះថា នែលោកដ៏មានអាយុ
ID: 636805742885325944
ទៅកាន់ទំព័រ៖