ព្រះត្រៃបិដក ភាគ ១១

គេ​ចោទ​លោក​ខុសកាល​ ​មិនមែន​ត្រូវ​តាមកាល​ទេ​ ​លោក​គួរ​ដល់​អ​វិប្បដិសារៈ១​ ​នែ​លោក​ដ៏​មាន​អាយុ​ ​គេ​ចោទ​លោក​ដោយ​ពាក្យ​មិន​ពិត​ ​មិនមែន​តាមពិត​ទេ​ ​លោក​គួរ​ដល់​អ​វិប្បដិសារៈ១​ ​នែ​លោក​ដ៏​មាន​អាយុ​ ​គេ​ចោទ​លោក​ ​ដោយ​ពាក្យ​អាក្រក់​ ​មិនមែន​ដោយ​ពាក្យពីរោះ​ទេ​ ​លោក​គួរ​ដល់​អ​វិប្បដិសារៈ១​ ​នែ​លោក​ដ៏​មាន​អាយុ​ ​គេ​ចោទ​លោក​ដោយ​ពាក្យ​មិន​ប្រកបដោយ​ប្រយោជន៍​ ​មិនមែន​ដោយ​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ទេ​ ​លោក​គួរ​ដល់​អ​វិប្បដិសារៈ១​ ​នែ​លោក​ដ៏​មាន​អាយុ​ ​គេ​ចោទ​លោក​ដោយ​ទោសចិត្ត​ ​មិនមែន​ដោយ​មេត្តាចិត្ត​ទេ​ ​លោក​គួរ​ដល់​អ​វិប្បដិសារៈ១​ ​ម្នាល​ឧបាលិ​ ​សង្ឃ​គប្បី​តាំង​អ​វិប្បដិសារៈ​ទុក​ ​ចំពោះ​ភិក្ខុ​ ​ដែលគេ​ចោទ​មិន​ប្រកបដោយ​ធម៌​ ​ដោយ​អាការ៥យ៉ាងនេះ​ឯង​។​ ​
 [​១៧២​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​គប្បី​តាំង​អ​វិប្បដិសារៈ​ទុក​ ​ចំពោះ​ភិក្ខុ​អ្នកចោទ​ ​ដែល​ប្រកបដោយ​ធម៌​ ​ដោយ​អាការ​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ ​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​សង្ឃ​គប្បី​តាំង​អ​វិប្បដិសារៈ​ទុក​ ​ចំពោះ​ភិក្ខុ​អ្នកចោទ​ ​ដែល​ប្រកបដោយ​ធម៌​ ​ដោយ​អាការ៥យ៉ាង​ដូច្នេះ​ថា​ ​នែ​លោក​ដ៏​មាន​អាយុ​ ​លោក​ចោទ​គេ​ត្រូវ​តាមកាល​គួរ​ហើយ​ ​មិនមែន​ចោទ​ខុសកាល​ទេ​ ​លោក​គួរ​ដល់​អ​វិប្បដិសារៈ១​ ​នែ​លោក​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636805743163201838
ទៅកាន់ទំព័រ៖