ព្រះត្រៃបិដក ភាគ ១១

ដ៏​មាន​អាយុ​ ​លោក​ចោទ​គេ​ដោយ​ពាក្យពិត​ហើយ​ ​មិនមែន​ចោទ​ដោយ​ពាក្យ​មិន​ពិត​ទេ​ ​លោក​គួរ​ដល់​អ​វិប្បដិសារៈ១​ ​នែ​លោក​ដ៏​មាន​អាយុ​ ​លោក​ចោទ​គេ​ ​ដោយ​ពាក្យពីរោះ​ហើយ​ ​មិនមែន​ចោទ​ ​ដោយ​ពាក្យ​អាក្រក់​ទេ​ ​លោក​គួរ​ដល់​អ​វិប្បដិសារៈ១​ ​នែ​លោក​ដ៏​មាន​អាយុ​ ​លោក​ចោទ​គេ​ដោយ​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​មិនមែន​ចោទ​ដោយ​ពាក្យ​មិន​ប្រកបដោយ​ប្រយោជន៍​ទេ​ ​លោក​គួរ​ដល់​អ​វិប្បដិសារៈ១​ ​នែ​លោក​ដ៏​មាន​អាយុ​ ​លោក​ជា​អ្នក​តាំង​មេត្តាចិត្ត​ ​ហើយ​ទើប​ចោទ​ ​មិនមែន​ចោទ​ទាំង​ទោសចិត្ត​ទេ​ ​លោក​គួរ​ដល់​អ​វិប្បដិសារៈ១​ ​ម្នាល​ឧបាលិ​ ​សង្ឃ​គប្បី​តាំង​អ​វិប្បដិសារៈ​ទុក​ ​ចំពោះ​ភិក្ខុ​ ​អ្នកចោទ​ ​ដែល​ប្រកបដោយ​ធម៌​ ​ដោយ​អាការ៥យ៉ាងនេះ​ឯង​។​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​ភិក្ខុ​ដទៃ​ ​គប្បី​សំគាល់​ភិក្ខុ​ផងគ្នា​ ​ដែលគេ​ចោទ​ដោយ​ពាក្យពិត​។​ ​
 [​១៧៣​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​គប្បី​តាំង​វិប្បដិសារៈ​ទុក​ ​ចំពោះ​ភិក្ខុ​ដែលគេ​ចោទ​ ​ប្រកបដោយ​ធម៌​ ​ដោយ​អាការ​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​សង្ឃ​គប្បី​តាំង​វិប្បដិសារៈ​ទុក​ ​ចំពោះ​ភិក្ខុ​ដែលគេ​ចោទ​ប្រកបដោយ​ធម៌​ ​ដោយ​អាការ៥យ៉ាង​ដូច្នេះ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​គេ​ចោទ​លោក​ត្រូវ​តាមកាល​ហើយ​ ​មិនមែន​ចោទ​ដោយ​ខុសកាល​ទេ​ ​លោក​គួរ​ដល់​វិប្បដិសារៈ​ហើយ១​ ​នែ​លោក​ដ៏​មាន​អាយុ​ ​គេ​ចោទ​លោក​ដោយ​ពាក្យពិត​ហើយ​ ​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636805743474619650
ទៅកាន់ទំព័រ៖