ព្រះត្រៃបិដក ភាគ ១១

មិនមែន​ចោទ​ដោយ​ពាក្យ​មិន​ពិត​ទេ​ ​លោក​គួរ​ដល់​វិប្បដិសារៈ​ហើយ១​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​គេ​ចោទ​លោក​ដោយ​ពាក្យពីរោះ​ហើយ​ ​មិនមែន​ចោទ​ដោយ​ពាក្យ​អាក្រក់​ទេ​ ​លោក​គួរ​ដល់​វិប្បដិសារៈ​ហើយ១​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​គេ​ចោទ​លោក​ដោយ​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ហើយ​ ​មិនមែន​ចោទ​ដោយ​ពាក្យ​មិន​ប្រកបដោយ​ប្រយោជន៍​ទេ​ ​លោក​គួរ​ដល់​វិប្បដិសារៈ​ហើយ១​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​គេ​ចោទ​លោក​ដោយ​មេត្តាចិត្ត​ហើយ​ ​មិនមែន​ចោទ​ដោយ​ទោសចិត្ត​ទេ​ ​លោក​គួរ​ដល់​វិប្បដិសារៈ​ហើយ១​ ​ម្នាល​ឧបាលិ​ ​សង្ឃ​គប្បី​តាំង​វិប្បដិសារៈ​ទុក​ ​ចំពោះ​ភិក្ខុ​ ​ដែលគេ​ចោទ​ប្រកបដោយ​ធម៌​ ​ដោយ​អាការ៥យ៉ាងនេះ​ឯង​។​ ​
 [​១៧៤​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នកចោទ​ ​មានប្រាថ្នា​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ធម៌​មាន​ប៉ុន្មាន​ក្នុង​ខ្លួនឯង​ហើយ​ ​ទើប​ចោទ​ភិក្ខុ​ដទៃ​បាន​។​ ​ព្រះអង្គ​ត្រាស់​តប​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នកចោទ​ ​មានប្រាថ្នា​នឹង​ចោទ​ភិក្ខុ​ដទៃ​ត្រូវ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ធម៌៥យ៉ាង​ក្នុង​ខ្លួនឯង​សិន​ ​ទើប​ចោទ​ភិក្ខុ​ដទៃ​បាន​ ​(​ធម៌៥យ៉ាងនោះ​គឺ​)​ ​ជា​អ្នកមាន​ចិត្តករុណា១​ ​អ្នក​ស្វែងរក​ប្រយោជន៍១​ ​អ្នក​ទំនុកបម្រុង​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636805743927475552
ទៅកាន់ទំព័រ៖