ព្រះត្រៃបិដក ភាគ ១១

(​ដោយ​ប្រយោជន៍​នោះ​)​១​ ​អ្នក​ប៉ង​ឲ្យ​ភិក្ខុ​ដទៃ​រួចចាក​អាបត្តិ១​ ​យក​វិន័យ​ជា​ប្រធាន១​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នកចោទ​ ​មានប្រាថ្នា​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ធម៌៥យ៉ាងនេះ​ឯង​ ​ក្នុង​ខ្លួនឯង​សិន​ ​ទើប​ចោទ​ភិក្ខុ​ដទៃ​បាន​។​
 [​១៧៥​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​ដែលគេ​ចោទ​វិញ​ ​ត្រូវ​តាំងនៅ​ក្នុង​ធម៌​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែលគេ​ចោទ​ត្រូវ​តាំងនៅ​ក្នុង​ធម៌២យ៉ាង​ ​គឺ​ ​សេចក្តី​ពិត​ត្រង់១​ ​សេចក្តី​មិន​ក្រោធ១​។​

​ចប់​ ​បាតិមោក្ខ​ដ្ឋ​បន​ក្ខន្ធ​កៈ​ ​ទី៩​។​
​ក្នុង​ខន្ធកៈ​នេះ​ ​មានរឿង៣​។​
​ចប់​ ​ភាណវារៈ​ ​២ប្រការ​។​

ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636805744266584948
ទៅកាន់ទំព័រ៖