ព្រះត្រៃបិដក ភាគ ១១

រឿង​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាបត្តិ​ ​(​មាន​ចំណែក៧យ៉ាង​)​ ​គឺ​ ​បារាជិកាបត្តិ​ ​សង្ឃា​ទិ​សេសា​បត្តិ​ ​ថុល្ល​ច្ច​យា​បត្តិ​ ​បា​ចិ​ត្តិ​យា​បត្តិ​ ​បា​ដិ​ទេស​នី​យា​បត្តិ​ ​ទុក្កដាបត្តិ​ ​ទុព្ភាសិតាបត្តិ១​ ​រឿង​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​វិបត្តិ​មាន​ចំណែក៨យ៉ាង​ ​គឺ​ ​សីលវិបត្តិ​ ​អាចារ​វិបត្តិ​ ​(​ទិដ្ឋិ​វិបត្តិ​)​ ​អាជីវ​វិបត្តិ​ ​(​ក្នុង​មួយ​ៗ​ ​ចែក​ជា២​ ​គឺ​ចែក​ជា​)​ ​ភិក្ខុ​មិន​ធ្វើ​ ​និង​ធ្វើ១​ ​រឿង​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​វិបត្តិ៩យ៉ាង​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ពិតហើយ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​សីលវិបត្តិ​ ​អាចារ​វិបត្តិ​ ​ទិដ្ឋិ​វិបត្តិ​ ​(​ក្នុង​មួយ​ៗ​ ​ចែក​ជា៣​ ​គឺ​ចែក​ជា​)​ ​ភិក្ខុ​មិន​ធ្វើ​ ​និង​ធ្វើ​ ​ទាំង​ធ្វើ​និង​មិន​ធ្វើ១​។​ ​រឿង​អ្នកប្រាជ្ញ​ត្រូវ​ដឹង​ថា​ ​ការបញ្ឈប់​បាតិមោក្ខ​នោះ​ ​ដោយហេតុ១០យ៉ាងគឺ​ ​មាន​ភិក្ខុ​ត្រូវ​បារាជិក​ ​(​អង្គុយ​ក្នុង​បរិសទ្យ​នោះ​)​ ​បារាជិក​កថា​ ​សង្ឃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ពោល​លាសិក្ខា​ ​អង្គុយ​ក្នុង​បរិសទ្យ​នោះ​ ​បច្ច​ក្ខា​ត​កថា​ ​សង្ឃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​ភិក្ខុ​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​វិញ​ ​បច្ចា​ទានកថា​ ​សង្ឃ​ធ្វើ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636805745188867700
ទៅកាន់ទំព័រ៖