ព្រះត្រៃបិដក ភាគ ១១
មិនទាន់ស្រេច ភិក្ខុមានគេឃើញ ឮ ឬរង្កៀសដោយសីលវិបត្តិ ដោយអាចារវិបត្តិ ដោយទិដ្ឋិវិបត្តិ១។ រឿង (ភិក្ខុត្រូវអាបត្តិបារាជិក អង្គុយក្នុងបរិសទ្យ) ថានឹងមានភិក្ខុផងគ្នាឃើញភិក្ខុត្រូវអាបត្តិបារាជិក (នោះ) បើមិនដូច្នោះ គង់មានភិក្ខុឯទៀតប្រាប់ដំណើរនោះ ដល់ភិក្ខុផងគ្នា ឬភិក្ខុនោះ ប្រាប់ដល់ភិក្ខុបរិសុទ្ធដោយខ្លួនឯង១ រឿងភិក្ខុបញ្ឈប់បាតិមោក្ខ ចំពោះភិក្ខុនោះ១។ រឿងបរិសទ្យក្រោកដើរចេញ ព្រោះអន្តរាយ១០យ៉ាង អន្តរាយណាមួយ គឺអន្តរាយអំពីព្រះរាជា ចោរ ភ្លើង ទឹក មនុស្ស អមនុស្ស សត្វសាហាវ ពស់តូចធំ ជីវិត និងព្រហ្មចរិយ១ ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌ និងមិនប្រកបដោយធម៌ (នេះ) ភិក្ខុគប្បីដឹងតាមសមគួរដល់ឧបាយចុះ។
ID: 636805745445872399
ទៅកាន់ទំព័រ៖