ព្រះត្រៃបិដក ភាគ ១១

រឿង​ ​(​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​បើ​មាន​ភិក្ខុ​ប៉ង​នឹង​កាន់​យក​នូវ​អត្តា​ទាន​ ​ត្រូវ​កាន់​យក​អត្តា​ទាន​ ​ដែល​ប្រកបដោយ​អង្គ៥ប្រការ​)​ ​គឺ​ ​កាលគួរ​ ​អធិករណ៍​ពិតប្រាកដ​ ​អធិករណ៍​ប្រកបដោយ​ប្រយោជន៍​ ​បាន​ភិក្ខុ​ដែល​ជា​ប៉ែក​ខាង​ធម៌​វិន័យ​មក​ជា​មិត្តសម្លាញ់​ ​មិន​មានហេតុ​ ​មាន​សេចក្តី​ប្រកាន់​ជាដើម១​ ​រឿង​ ​(​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​ភិក្ខុ​អ្នកចោទ​ ​ប្រាថ្នា​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​ធម៌៥យ៉ាង​ ​ចំពោះខ្លួន​ឯង​ជាមុន​)​ ​ថា​ ​អាត្មាអញ​មាន​កាយសមាចារ​បរិសុទ្ធ​ដែរ​ឬទេ​ ​មាន​វចីសមាចារ​បរិសុទ្ធ​ដែរ​ឬទេ​ ​មាន​មេត្តាចិត្ត​តាំង​មាំ​ដែរ​ឬទេ​ ​ជា​ពហុស្សូត​ដែរ​ឬទេ​ ​ជា​អ្នកស្ទាត់ជំនាញ​ក្នុង​បាតិមោក្ខ​ទាំងពីរ​ដែរ​ឬទេ១​។​ ​រឿង​ ​(​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​ភិក្ខុ​អ្នកចោទ​ ​ប្រាថ្នា​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​តាំងខ្លួន​ឲ្យ​មាំ​ក្នុង​ធម៌៥យ៉ាងគឺ​ ​ជា​អ្នក​និយាយ​ត្រូវ​តាមកាល​គួរ​ ​និយាយ​ពាក្យពិត​ ​និយាយ​ពាក្យពីរោះ​ ​និយាយ​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​ចោទ​ដោយ​មេត្តាចិត្ត​)​១​ ​រឿង​ ​(​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​ភិក្ខុ​គួរ​តាំងនៅ​វិប្បដិសារៈ​ទុក​ ​ចំពោះ​ភិក្ខុ​អ្នកចោទ​មិន​ប្រកបដោយ​ធម៌៥យ៉ាង​)​១​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636805745735478964
ទៅកាន់ទំព័រ៖