ព្រះត្រៃបិដក ភាគ ១១
រឿងសង្ឃគួរបន្ទោបង់វិប្បដិសារៈ ចំពោះភិក្ខុដែលចោទប្រកបដោយធម៌៥យ៉ាងដូចគ្នា១ រឿងព្រះមានព្រះភាគ ទ្រង់សំដែងថា ភិក្ខុគួរតាំងអវិប្បដិសារៈ ចំពោះភិក្ខុដែលគេចោទប្រកបដោយធម៌ ដោយអាការ៥យ៉ាង១ រឿងព្រះមានព្រះភាគ ទ្រង់សំដែងថា ភិក្ខុអ្នកចោទ ប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវតាំងធម៌៥យ៉ាងទុកក្នុងចិត្ត គឺ ជាអ្នកមានសេចក្តីករុណា ស្វែងរកប្រយោជន៍ មានសេចក្តីអនុគ្រោះ (ដោយប្រយោជន៍នោះ) ប៉ុនប៉ងឲ្យភិក្ខុដទៃរួចចាកអាបត្តិ យកវិន័យជាប្រធាន១ រឿងព្រះសម្ពុទ្ធ ទ្រង់សំដែងសេចក្តីប្រតិបត្តិ របស់ភិក្ខុអ្នកត្រូវចោទ តាំងខ្លួនក្នុងធម៌២យ៉ាងគឺ ពាក្យពិតត្រង់ និងសេចក្តីមិនក្រោធ១ នេះជាធម្មតា របស់ភិក្ខុដែលត្រូវគេចោទ។
ID: 636805746197605396
ទៅកាន់ទំព័រ៖