ព្រះត្រៃបិដក ភាគ ១១

​ភិក្ខុនី​ខន្ធកៈ​


 [​១៧៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​និគ្រោធារាម​ ​ក្បែរ​ក្រុង​កបិល​ព័ស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំម្ចាស់​សូម​អង្វរ​ ​មាតុគ្រាម​គួរ​នឹង​បាន​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​ជ្រាប​ច្បាស់​ហើយ​។​ ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ឃាត់​ថា​ ​កុំឡើយ​ ​ព្រះនាង​គោតមី​ ​ព្រះនាង​កុំ​គាប់​ព្រះទ័យ​ ​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​ ​ជ្រាប​ច្បាស់​ហើយ​ ​(​នោះ​)​ ​ឡើយ​។​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​បាន​ក្រាបបង្គំទូល​សូម​ ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​អស់​វារៈ​ជា​គំរប់​បីដង​ផង​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំម្ចាស់​សូម​អង្វរ​ ​មាតុគ្រាម​គួរ​នឹង​បាន​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​ជ្រាប​ច្បាស់​ហើយ​។​ ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ឃាត់​ថា​ ​កុំឡើយ​ ​ព្រះនាង​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636805746647731142
ទៅកាន់ទំព័រ៖