ព្រះត្រៃបិដក ភាគ ១១
គោតមី ព្រះនាងកុំគាប់ព្រះទ័យ ឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលតថាគត ជ្រាបច្បាស់ហើយ (នោះ) ឡើយ។ លំដាប់នោះឯង ព្រះនាងមហាបជាបតីគោតមី បាន(ជ្រាបថា) ព្រះមានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់ជ្រាបច្បាស់ហើយ (ដូច្នោះ) ក៏ជាទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ទ្រង់ព្រះកន្សែង ហើយក្រាបថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។
[១៧៨] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងក្រុងកបិលព័ស្តុ តាមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយយាងចេញទៅកាន់ចារិកនគរវេសាលី លុះយាងទៅកាន់ចារិកដោយលំដាប់ ក៏បានទៅដល់នគរវេសាលីនោះឯង។ មានសេចក្តីដំណាលថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀតក្រុងវេសាលីនោះ។ លំដាប់នោះឯង ព្រះនាងមហាបជាបតីគោតមី ឲ្យគេកោរព្រះកេសា ហើយស្លៀកសំពត់ជ្រលក់ដោយទឹកអម្ចត់ ក៏ទ្រង់យាងសំដៅទៅនគរវេសាលី ចូលទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុងវេសាលីនោះតាមលំដាប់ ជាមួយនឹងពួកនាងសាកិយានីជាច្រើន។ លំដាប់នោះឯង ព្រះនាងមហាបជាបតីគោតមី មានព្រះបាទទាំងពីរពុរពង មានព្រះអង្គ
ID: 636805746980270162
ទៅកាន់ទំព័រ៖