ព្រះត្រៃបិដក ភាគ ១១
ព្រះសម្មាសម្ពុទ្ធទ្រង់ឃាត់ថា កុំឡើយ អានន្ទ អ្នកកុំចូលចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលតថាគតជ្រាបច្បាស់ហើយ (នោះ) ឡើយ។ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគ ជាគំរប់បីដងផងថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ឲ្យមាតុគ្រាមបានចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយផងចុះ។ ព្រះសម្មាសម្ពុទ្ធទ្រង់ឃាត់ថា កុំឡើយ អានន្ទ អ្នកកុំចូលចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលតថាគតជ្រាបច្បាស់ហើយ (នោះ) ឡើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុត្រិះរិះថា ឥឡូវនេះ ព្រះមានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយទេ បើដូច្នេះ គួរតែអាត្មាអញ ក្រាបបង្គំទូលសូមព្រះមានព្រះភាគ ដោយបរិយាយផ្សេងៗទៀត ដើម្បីឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់ជ្រាបច្បាស់ហើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន (បើ) មាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយ តើអាចដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលខ្លះ
ID: 636805747831478848
ទៅកាន់ទំព័រ៖